**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលជួបពិភាក្សាលើផែនការសកម្មភាពសម្រាប់កិច្ចសហការក្នុងការអនុវត្តកម្មវិធីផ្ដល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយនាយិកាប្រចាំកម្ពុជា និងជាអ្នកតំណាង WFP

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាលើផែនការសកម្មភាពសម្រាប់កិច្ចសហការក្នុងការអនុវត្តកម្មវិធីផ្ដល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយលោកស្រី Claire Conan នាយិកាប្រចាំកម្ពុជា និងជាអ្នកតំណាង WFP។

កិច្ចពិភាក្សាបានផ្តោតទៅលេី៖
១-ការត្រៀមរៀបចំសម្រាប់ចូលរួមកិច្ចប្រជុំពិភពលោកនៃសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីផ្ដល់អាហារ តាមសាលារៀន
២-ការរៀបចំគម្រោងសំណើសុំថវិកាទៅទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិកូរ៉េឆ្នាំ២០២៤-២០២៨
៣-ទស្សនកិច្ចរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាលារៀនអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន។

ក្នុងក្របខណ្ឌកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចូលជាសមាជិកសម្ព័ន្ធភាពរដ្ឋផ្ដល់អាហារតាមសាលារៀន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ និងបានដាក់ចេញនូវសេចក្ដីថ្លែងការណ៍សកលស្តីពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រទេសសមាជិកសម្ព័ន្ធភាពរដ្ឋផ្ដល់អាហារតាមសាលារៀន
ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ចូលរួមក្នុងកិច្ចប្រជុំកម្រិតពិភពលោកនឹងការប្ដេជ្ញាចិត្ត​៖
ទី១​-បង្កើនថវិកាសម្រាប់គាំទ្រការអនុវត្តកម្មវិធី​
ទី២-ការដាក់បញ្ចូលកម្មវិធីផ្តល់អាហារតាមសាលារៀនជាកម្មវិធីជាតិ​ និងការបញ្ជ្រាបកម្មវិធីទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
ទី៣​-ការពង្រឹងកម្មវិធីដែលមានស្រាប់ ដោយផ្អែកលើឧត្តមានុវត្តន៍ និងបទពិសោធ បង្កើតទម្លាប់ បរិភោគអាហារប្រកបដោយសុខភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ទី៤​-ការផ្តល់កញ្ចប់សកម្មភាពបន្ថែមជាផ្នែកមួយនៃកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បី គាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស
ទី៥​-ការបង្កើតនូវក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃសម្រាប់វាស់វែងការផ្តល់​អាហារតាមសាលារៀនរួមទាំងសូចនាករនៃការបំពេញការងាររបស់វិស័យពាក់ព័ន្ធ
ទី៦​-ការប្រើប្រាស់ “Peer-to-Peer Community of Practices” នៃសម្ព័ន្ធភាពរដ្ឋផ្ដល់អាហារតាមសាលារៀន ក្នុងនាមជាអ្នកផ្តល់សេវា និងសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្ត កម្មវិធីផ្ដល់អាហារតាមសាលារៀន ទាំងថ្នាក់តំបន់ និងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង