ទូតកម្ពុជាប្រចាំជប៉ុន ទទួលជួបជាមួយជ័យលាភី ប្រលងនិយាយភាសាខ្មែរ ៥រូប ដែលទើបត្រឡប់មកពីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបជាមួយជ័យលាភីប្រលងនិយាយភាសាខ្មែរទាំង៥រូប ដែលទើបតែត្រឡប់មកពីប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។
ជ័យលាភីទាំង៥រូប បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានរៀបចំកម្មវិធីនេះឡើង និងអនុញ្ញាតឲ្យពួកគេខិតខំរៀនភាសាខ្មែរ ដើម្បីចូលរួមប្រកួត និងទទួលបានជ័យលាភី។
ពួកគេក៏បានចែករំលែកបទពិសោធន៍ ដំណើរកំសាន្តនៅប្រទេសកម្ពុជា ដែលបានស្នាក់នៅសណ្ឋាគារដ៏ប្រណិត មានមគ្គទ្ទេសក៍ទេសចរពន្យល់យ៉ាងក្បោះក្បាយពីទីតាំងប្រវត្តិសាស្រ្តសំខាន់ៗទាំងនៅភ្នំពេញ និងសៀមរាប និងបទពិសោធន៍ថ្មីៗនិងផ្ទាល់ជាច្រើន អំឡុងស្នាក់នៅប្រទេសកម្ពុជា។
គួររំលឹកផងដែរថា ស្ថានទូតបានរៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សម្រាប់មិត្តជនជាតិជប៉ុនដែលស្រាលាញ់ ចូលចិត្តវប្បធម៌ខ្មែរ និងពិសេសភាសាខ្មែរ ៕