ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និងពិធីបុណ្យឯករាជ្យជាតិ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន៥ សម្រាប់ធ្វើជាកម្មវត្ថុក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងនោះរួមមាន៖
១-ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា
២-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
៣-ពិធីបុណ្យវិសាខបូជា
៤-ពិធីបុណ្យឯករាជ្យជាតិ
៥-ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ៕