ឯកឧត្ដម ផាសុកបណ្ឌិត គាង សេង អញ្ជើញចូលរួមពិធីក្រុងពាលីអគារទីស្តីការថ្មី និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្ដម ផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីក្រុងពាលី ចម្រើនព្រះបរិត្តអគារទីស្តីការថ្មី និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ៕