**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ស៊ុយអែត បង្កើនការប្រកាសអាសន្នចំពោះអំពើភេវរកម្ម បន្ទាប់ពីក្រុមបាតុករដុតគម្ពីគូរ៉ា

ស៊ុយអែត៖ សេវាសន្តិសុខរបស់ប្រទេសស៊ុយអែត SAPO បានបង្កើនការវាយតម្លៃរបស់ខ្លួនលើកម្រិតនៃការគំរាមកំហែងប្រឆាំងនឹងស៊ុយអែតដល់ ៤ នៅលើមាត្រដ្ឋាន ៥ ចំពេលមានភាពតានតឹងអន្តរជាតិកាន់តែខ្លាំងឡើងលើការដុតច្បាប់ចម្លងនៃគម្ពីគូរ៉ានៅឯបាតុកម្មនៅក្នុងប្រទេស Nordic។

សេវាសន្តិសុខបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគំរាមកំហែងប្រឆាំងនឹងប្រទេសស៊ុយអែតបានផ្លាស់ប្តូរជាបណ្តើរៗ ហើយការគំរាមកំហែងនៃការវាយប្រហារពីតួអង្គនៅក្នុងសាសនាអ៊ីស្លាមដ៏ឃោរឃៅបានកើនឡើងក្នុងអំឡុងពេលឆ្នាំនេះ។

SAPO បានឲ្យដឹងថា ប្រទេសស៊ុយអែតបានចាកចេញពីការត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារភេរវករ ទៅត្រូវបានចាត់ទុកថាជាគោលដៅអាទិភាព។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសស៊ុយអែត និងដាណឺម៉ាកបានប្រឈមមុខនឹងការរិះគន់ពីបណ្តាប្រទេសមូស្លីម បន្ទាប់ពីក្រុមសកម្មជនប្រឆាំងអ៊ីស្លាមបានដុតច្បាប់ចម្លងនៃគម្ពីគូរ៉ា ដែលជាសៀវភៅបរិសុទ្ធរបស់មូស្លីម។

នៅក្រោមច្បាប់សេរី ការដុតគម្ពីគូរ៉ាត្រូវបានអនុញ្ញាតនៅក្នុងប្រទេសស៊ុយអែត ប៉ុន្តែទង្វើនេះត្រូវបានចាត់ទុកថាជាអំពើបាបដោយពិភពមូស្លីម។

ខណៈពេលដែលប្រទេសដាណឺម៉ាក និងស៊ុយអែតបានថ្កោលទោសការដុតបំផ្លាញ និងកំពុងពិចារណាលើច្បាប់ថ្មីដើម្បីបញ្ឈប់ការកើតឡើងនេះ អ្នករិះគន់ក្នុងស្រុកបានឲ្យដឹងថា វានឹងធ្វើឱ្យប៉ះពាល់ដល់ច្បាប់របស់ពួកគេស្តីពីសេរីភាពដែលត្រូវបានការពារ។

ប្រទេស​ជា​ច្រើន​បាន​បរិហារ​ការ​ប្រមាថ​គម្ពីគូរ៉ា។ នៅ​ក្នុង​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន ប្រជាជន​បាន​តវ៉ា និង​ព្យាយាម​បំផ្លិចបំផ្លាញ​ស្ថានទូត​ស៊ុយអែត និង​ដាណឺម៉ាក។

ជាការឆ្លើយតប ដាណឺម៉ាក និងស៊ុយអែតបានរឹតបន្តឹងការគ្រប់គ្រងព្រំដែនរបស់ពួកគេក្នុងខែនេះ បន្ទាប់ពីភ័យខ្លាចការវាយប្រហារសងសឹក ចំពោះការដុតបំផ្លាញ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បានឲ្យដឹងថា អត្ថបទសាសនាមិនគួរត្រូវបានដុតចោលទេ។

«ខ្ញុំ​គិត​ថា វា​នឹង​ខុស​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ឈរ​នៅ​ទី​នោះ ហើយ​ដុត​គម្ពីរ។ ខ្ញុំ​ក៏​មិន​គិត​ថា​យើង​គួរ​ដុត Torah សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​ជំនឿ​របស់​សាសន៍​យូដា​ដែរ»។

កាលពីសប្តាហ៍មុន ការិយាល័យបរទេស សម្ព័ន្ធ និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស បានព្រមានពលរដ្ឋប្រឆាំងនឹងការទៅទស្សនាប្រទេសស៊ុយអែត ដោយសារតែការកើនឡើងនៃលទ្ធភាពនៃការវាយប្រហារដោយសារតែការបង្ហាញអំពីសាសនាអ៊ីស្លាម។

នៅក្នុងការណែនាំអំពីការធ្វើដំណើរដែលបានធ្វើបច្ចុប្បន្នភាព ចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រទេសស៊ុយអែតបានបង្អាក់ការវាយប្រហារដែលបានគ្រោងទុកមួយចំនួន និងធ្វើការចាប់ខ្លួនដោយជោគជ័យ។

ក្រសួង​បាន​ប្រាប់​ភ្ញៀវ​ទេសចរ​ថា អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​នេះ។ ភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត។

ទីប្រឹក្សាសន្តិសុខជាតិស៊ុយអែត Henrik Landerholm បានឲ្យដឹងថា ការវាយលុកស្ថានទូតស៊ុយអែត នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ការប៉ុនប៉ងវាយប្រហារលើស្ថានទូតរបស់ខ្លួននៅលីបង់នៅថ្ងៃទី០៩ ខែសីហា និងការបាញ់ប្រហារកាលពីថ្ងៃទី០១ ខែសីហា លើបុគ្គលិកនៅស្ថានកុងស៊ុលស៊ុយអែត នៅក្នុងប្រទេសទួរគី បានរួមចំណែកដល់ការវាយតម្លៃហានិភ័យរបស់រដ្ឋាភិបាលបរទេស។

រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានព្រមានអំពីការវាយប្រហារដែលអាចកើតមាននៅក្នុងប្រទេសស៊ុយអែតនៅក្នុងការណែនាំរបស់ខ្លួនដល់អ្នកដំណើរ។

ប្រភព៖ Aljazeera

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង