**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ឯកឧត្តម សក់ សេដ្ឋា លើកឡើងអំពីសមិទ្ធិផលធំៗ ចំនួន៨ ដែលសម្តេចក្រឡាហោម បានខិតខំពុះពារសម្រេចបាន

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានលើកឡើងអំពីសមិទ្ធិផលធំៗ ចំនួន៨ ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំពុះពារសម្រេចបាន រួមមាន៖

១.សម្តេចក្រឡាហោម ស ខេង បានដឹកនាំកសាង ពង្រឹងកងកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ ដើម្បីធ្វើជាកម្លាំងបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់សង្គមជាតិទាំងមូលគ្រប់កាលៈទេសៈ សំដៅចូលរួមបន្តបរិយាកាសអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។

២.សម្តេចក្រឡាហោម ស ខេង បានដឹកនាំកងកម្លាំងនគរបាលជាតិសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីរក្សាការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង និងចូលរួមអភិវឌ្ឍ ប្រែក្លាយតំបន់ព្រំដែនពីអតីតសមរភូមិ តំបន់ដាច់ស្រយាល ទៅជាតំបន់ដែលកំពុងមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ។

៣.សម្តេចក្រឡាហោម ស ខេង បានដឹកនាំការកែសម្រួល និងបំពេញរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់់ ដើម្បីចូលរួមពង្រឹងសន្តិសុខជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

៤.សម្តេចក្រឡាហោម ស ខេង បានដឹកនាំការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ចូលរួមរក្សាការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ដែលចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈ សេវាសង្គម និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារតាមវិស័យនានា។

៥.សម្តេចក្រឡាហោម ស ខេង បានដឹកនាំសម្របសម្រួល ជំរុញ និងកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យវិសហមជ្ឈការ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានមុខងារ និងធនធានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងភាពជាម្ចាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការតាមមូលដ្ឋាន ដែលជាការពង្រឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍នានា ទូទាំងប្រទេស។

៦.សម្តេចក្រឡាហោម ស ខេង បានដឹកនាំរៀបចំច្បាប់ លិខិតបទដ្ឋាន នីតិវិធី សម្រាប់ប្រជាពលរដ្ឋ និងការរៀបចំចុះបញ្ជីគណបក្សនយោបាយ សមាគមន៍ អង្គការក្រៅរដ្ឋាភិបាល ដើម្បីធានា ការពារ និងលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

៧.ផ្អែកតាមគោនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង បានដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយអង្គការអន្តរជាតិ និងប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការងារសម្អាតប្រាក់ ការចូលរួមប្រយុទ្ធប្រឆាំងការរីកសាយភាយនៃអាវុធមហាប្រល័យ និងការងារជាច្រើនទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

៨.សម្តេចក្រឡាហោម ស ខេង បានផ្តួចផ្តើមដឹកនាំកសាងអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃ ដែលកសាងឡើងដោយក្បូរក្បាច់រចនាបែបខ្មែរយ៉ាងល្អ ហើយសម្តេចតែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ដឹកនាំណែនាំដោយផ្ទាល់ សម្រាប់ឱ្យមន្ត្រីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមក្នុងពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​ មន្ត្រី​នគរបាល​ជាតិ​ និង​មន្ត្រី​ពន្ធនាគារ​ ក្រសួង​មហាផ្ទៃ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ​ OCIC នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើ ក៏មានសមិទ្ធិផលជាច្រើនទៀតដែលក្រសួងមហាផ្ទៃសម្រេចបាន ក្រោមការដឹកនាំ ប្រឹងប្រែង ពុះពាររបស់សម្តេចក្រឡាហោមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង