**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន


ភ្នំពេញ៖ លោកជំទាវបណ្ឌិត ដាំ ដារីនី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា (TYDA) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកឧបត្ថមសម្ភារៈមួយចំនួន ថវិកាចំនួន ១០លានរៀល និងការចំណាយព្យាបាលទាំងអស់ ជូនព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន ជាលោកគ្រូគុនល្បុក្កតោ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសម:)។

នាឱកាសនោះ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកសិល្បះ និងកីឡានៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានពាំនាំការសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ការយកចិត្តទុកដាក់បំផុតពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជូនលោកគ្រូព្រឹទ្ធាចារ្យ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សា ជូនលោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន មានជន្មាយុយឺនយូរ ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញដើម្បីបន្តស្នាដៃជូនកូនចៅជំនាន់ក្រោយ។

លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន គឺជាស្ថាបនិកគុនល្បុក្កតោ ដែលបានធ្វើឱ្យគុនល្បុក្កតោរស់ឡើងវិញ និងមានការរីកចម្រើន។ តាមរយៈការជ្រោមជ្រែងពីលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំជាច្រើនទៀត អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារុក។

លោកគ្រូព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ បច្ចុប្បន្ននេះ គាត់បានធូរស្រាលគ្រាន់បើ និងចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។

នាឱកាសនោះ លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ ក៏សូមជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង