ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដឹកនាំប្រតិភូ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូ SOMTC-កម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ (17th AMMTC and Its Related Meetings) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២៣ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងដំណើរទៅចូលរួមកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា SOMTC និងអនុប្រធាន សមាជិក ក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ៕