អភិបាលខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យមើលការបូមទឹកបញ្ចូលស្រែរបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើលការបូមទឹកបញ្ចូលស្រែរបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកសំរោងទង ៕