**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

តើបទល្មើសអ្វីដែលជនបរទេសខ្លះ ត្រូវបណ្តេញចេញពីប្រទេស ខណៈខ្លះទៀតត្រូវកាត់ទោស ឱ្យជាប់ពន្ធនាគារនៅកម្ពុជាជាមុនសិន?

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់ចេញពីកម្ពុជាជាបន្តបន្ទាប់ ប៉ុន្ដែជនបរទេសខ្លះត្រូវបានបញ្ជូនទៅប្រទេសកំណើតខ្លួនវិញភ្លាម ខណៈខ្លះទៀតតម្រូវឱ្យកាត់ទោសជាប់ពន្ធនាគារនៅកម្ពុជាជាមុនសិនទើបបណ្ដេញចេញតាមក្រោយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ នាថ្ងៃទី១៨ សីហានេះ បានពន្យល់ថា «ករណីបទឧក្រិដ្ឋធ្ងន់ធ្ងរគេត្រូវបញ្ជូនទៅតុលាការកាត់ទោសសិន ហើយចុងបញ្ចប់គង់តែបណ្ដេញចេញទេ។ ប៉ុន្ដែបើករណីបទល្មើសអន្តោប្រវេសន៍បទលើ្មសស្រាល យើងចាប់ហើយបណ្ដេញចេញតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ដូចជាការស្នាក់នៅលើសទិដ្ឋាកា ឬឆ្លងដែនខុសច្បាប់ ប៉ុន្ដែបើបទល្មើសគ្រឿងញៀនត្រូវបញ្ជូនទៅតុលាការដើម្បីកាត់ទោសឱ្យជាប់ទោសសិន ក្រោយទទួលទោសនៅពន្ធធនាគាររួចហើយទើបបណ្ដេញចេញ»។

ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសចំនួន១០៣៨នាក់មកពី២៦សញ្ជាតិចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។ ក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេសផ្សេងៗទៀត។

បន្ថែមពីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យ និងបន្តការអនុញ្ញតឱ្យជនបរទេសចំនួនជិត៣សែននាក់រស់នៅកម្ពុជាបន្តទៀត ខណៈការផ្តល់ទិដ្ឋាកាចេញជាង២ពាន់នាក់ និងផ្តល់ជូនជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាង២សែន៨ម៉ឺននាក់ផងដែរ។​
ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះក៏មានជនបរទេសជិត២៦ម៉ឺននាក់បានមកសុំបណ្ណធ្វើការងារនៅប្រទេសកម្ពុជាផងដែរ ខណៈការស្នើសុំនេះគឺមានការសហការគ្នាជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួររំលឹកផងដែរថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីឆ្នាំ២០២២បានឱ្យដឹងថា ជនបរទេសដែលបានជាប់ពន្ធនាគារនៅកម្ពុជាមានចំនួន ១ ៦១២នាក់ ដែលមកពី ៤៥សញ្ជាតិ ក្នុងនោះជនជាតិដែលមានច្រើនជាងគេ គឺវៀតណាម ចិន និងថៃ។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានបណ្តេញជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ និងរត់គេចខ្លួនពីសំណាញ់ច្បាប់ពីបរទេសមកលាក់ខ្លួននៅកម្ពុជា សរុបចំនួន ៥ ៨២៥នាក់ ដែលមាន ៤២សញ្ជាតិ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង