**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

រដ្ឋមន្ត្រី ឌិត ទីណា ប្រាប់ទូតស៊ីមបាវ៉េថា កម្ពុជាកំពុងបោះជំហានទៅរកការផលិត ផលិតផលកសិកម្ម ផ្តោតលើគុណភាព និងស្តង់ដា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់លោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ ថាកម្ពុជាកំពុងបោះជំហានទៅរកការផលិតផលិតផលកសិកម្ម ដោយផ្តោតលើគុណភាពនិងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់។

ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Constance Chemwayi នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសកម្ពុជានិងប្រទេសស៊ីមបាវ៉េ ព្រមទាំងបានចែករំលែកពីបទពិសោធរបស់កម្ពុជា ដែលបានអភិវឌ្ឍខ្លួនពីប្រទេសខ្វះស្បៀង រហូតក្លាយខ្លួនជាប្រទេសដែលមិនត្រឹមតែអាចធានាសន្តិសុខស្បៀងរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសទៀតផង ពិសេសស្រូវអង្ករ តាមរយៈការធ្វើទំនើបកម្ម ការប្រើប្រាស់ពូជស្រូវសុទ្ធ ម៉ាស៊ីនទំនើប និងបច្ចេកទេសកសិកម្មដែលកាត់បន្ថយថ្លៃដើម។

ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែស្វែងរកធាតុចូលកសិកម្មឥតឈប់ឈរ ហើយស្វាគមន៍អ្នកស្រាវជ្រាវទាំងឡាយណាដែលមានបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាកំពុងបោះជំហានទៅរកការផលិតផលិតផលកសិកម្ម ដោយផ្តោតលើគុណភាពនិងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់។
តាមរយៈលក្ខខណ្ឌនិងស្ថានភាពផលិតកម្មប្រហាក់ប្រហែលគ្នាក្នុងវិស័យកសិកម្មរបស់កម្ពុជានិងស៊ីមបាវ៉េ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយភាគីស៊ីមបាវ៉េ ដើម្បីជំរុញវិស័យកសិកម្មនេះឱ្យរីកចំរើនទាំងអស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ៕

អត្ថបទដែលជាប់ទាក់ទង