ឯកឧត្ដម គង់ ភោគ ជួបទូតអង់គ្លេស ពិភាក្សាលើមធ្យោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស
ភ្នំពេញ៖ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបទ្វេភាគីជាមួយ ឯកឧត្ដម ដូមីនីក វីល្លាមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។
ជំនួបនេះ បានពិភាក្សាលើមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចក្រភពអង់គ្លេស និងដើម្បីដាក់ចេញនូវទិសដៅអនាគត។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នា អំពីបញ្ហាតំបន់និងអន្តរជាតិ ផងដែរ។