**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងគោយន្តកសិកម្មទិសដៅស្របទិសគ្នា នៅស្រុកទ្រាំង ខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង 18:30 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងត្រង់ចំណុចភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវខេត្តលេខ 126 ចន្លោះគីឡូម៉ែត្រលេខ 2-3 រវាងម៉ូតូនិងគោយន្តកសិកម្មទិសដៅស្របទិសគ្នាពីលិចទៅកើត។

– ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ក្រហម ស៊េរី 2022 ស្លាកលេខគ្មានបើកបរដោយឈ្មោះសួស សុវណ្ណបូរី ភេទប្រុសអាយុ 19 ឆ្នាំមុខរបរសិស្សរស់នៅភូមិយុលចេក ឃុំជីខ្មា ស្រុកទាំ្រង ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើតហេតុ(ពាក់មួកសុវត្ថិភាព)។

– រួមដំណើរទី1 ឈ្មោះលី វ៉ាន់ ភេទប្រុសអាយុ18 ឆ្នាំមុខរបរសិស្ស រស់នៅភូមិឈើនៀងខ្ពស់ ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)។

– រួមដំណើរទី 2 ឈ្មោះស្រី ម៉ី ភេទស្រី អាយុ 17 ឆ្នាំមុខរបរកសិករ រស់នៅភូមិស្វាយវ័រ ឃុំត្រឡាច ស្រុកទាំ្រង ខេត្តតាកែវ រងរបួសស្រាល(មិនពាក់មួកសុវត្ថិភាព)។ មុនពេលកើតហេតុម៉ូតូនេះបានបើកបរមកពីទិសខាងលិចទៅទិសខាងកើតពេលមកដល់ត្រង់ចំណុចកើតហេតុក៏បានបុកគូទគោយន្តពីខាងក្រោយពេញទំហឹងចំផ្នែកខាងឆ្វេងបណ្ដាលឲ្យដួលបោកទៅលើផ្លូវទាំងបីនាក់។ចំណែកឯគោយន្តបានដាច់ករគោយន្តធ្លាក់ពីលើផ្លូវរត់ចូលទៅសំយាបផ្ទះប្រជាពលរដ្ឋពីខាងត្បូងផ្លូវ។

– អ្នកបើកគោយន្តមានឈ្មោះគង់ វាសនាភេទប្រុសអាយុ 33 ឆ្នាំមុខរបរ កសិករ រស់នៅភូមិក្រាំងស្បែក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មិនរងរបួស។ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នករងរបួសត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងរង់ចាំកសាងសំណុំរឿងតាមនីតិវិធី។
– មូលហេតុ(ម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន)៕

អត្ថបទដែលជាប់ទាក់ទង