**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad

ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្រុងក្រចេះ

ភ្នំពេញ៖ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ នៅថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ អមដំណើរដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយសង្កាត់រកាកណ្តាល ឯកឧត្តម អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់ ឯកឧត្តម វន សុវណ្ណារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រចេះ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ទាំង ៥ គណៈកម្មាធិការសាខាបក្សភូមិទាំង១៩ ស្មៀនសង្កាត់ ប៉ុស្ត៍រដ្ឋបាលសង្កាត់ យុវជនគណបក្សក្រុង យុវជនគណបក្សសង្កាត់ អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣១៦នាក់ ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក សំ ស៊ា គណ:កម្មាធិការគណបក្សក្រុងក្រចេះ រួចមក ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានថ្លែងសំណេះសំណាល និងផ្តាំផ្ញើ ដែលមានខ្លឹមសារថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទូទាំងប្រទេសគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជាកាគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។

ឯកឧត្តមប្រធាន បានបន្តថាភាពទាក់ទាញនៃកម្មវិធីនយោបាយដែលចាក់ដោតបេះដូងរបស់ប្រជាជនគឺគោលនយោបាយលេីកកំពស់ជីវភាពប្រជាជនកម្ពុជា យុគសម័យ ឌីជីថល នឹងធ្វេីអោយឆាកនយោបាយកាន់តែលំបាកក្នុងការគ្រប់គ្រងស្ថេរភាពនយោបាយ រដ្ឋាភិបាលជម្រុញការចុះបញ្ជីដី និងសេវាផ្សេងៗ អោយបានកាន់តែល្អប្រសើរ រឹតបន្តឹងបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ពង្រឹងគណនីយ្យភាព ឃុំ សង្កាត់ ត្រូវបម្រើតម្រូវការប្រជាជនពលរដ្ឋក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឲ្យបានចប់ក្នុងអាណត្តិទី៧នេះ ជំរុញក្នុងការចេញប័ណ្ឌកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋអោយបានឆាប់ចប់ ពង្រឹងបន្ថែមសេវាសុខាភិបាល ត្រូវបណ្ដុះបណ្ដាលបន្ថែមមន្ត្រីគណបក្សថ្មីៗ បន្តធ្វើល្អបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណបក្សមូលដ្ឋានត្រូវអភិវឌ្ឍភូមិឃុំអោយល្អប្រសើរក្នុងការបម្រើប្រជាជនតាមវិជ្ជាជីវៈ។

ក្នុងឱកាសនេះដែរឯកឧត្តមប្រធានបានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ចំនួន ៥៨០សន្លឹក និងបានប្រគល់ប្រាក់រង្វាន់ភូមិខ្លាំងទាំង ១៩ភូមិ អស់ថវិកាចំនួន ៤៥,០០០,០០០រៀល សង្កាត់ខ្លាំងទាំង ៥សង្កាត់ អស់ថវិកាចំនួន ១៧,០០០,០០០រៀល និងបានឧបត្ថម្ភគណៈកម្មការគណបក្សក្រុងចំនួន ៥,០០០,០០០រៀល។ ដោយឡែកឯកឧត្តម អ៊ុយ ភារក្ស បានឧបត្ថមអំពូលសូឡា និងបង្គោល ចំនួន ១០ឈុត ជូនដល់អនុវិទ្យាល័យកោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង