ថ្នាលបណ្តុះកូនកោងកាង សហគមន៍នេសាទកំពង់សាមគ្គី ខេត្តកំពត ជាទីតាំងអាចដើរលំហែរ គយគន់ទេសភាពភ្នំ និងសមុទ្រ ព្រមទាំងអាចបោះតង់បាន
ភ្នំពេញ៖ សហគមន៍នេសាទកំពង់សាមគ្គី ស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សហគមន៍នេសាទ ទេសចរណ៍កំពង់សាមគ្គី មានច្រកចូលស្ថិតនៅតាមបណ្ដោយផ្លូវ៣៣ ឆ្ពោះទៅកែប ប្រមាណ១០គីឡូម៉ែត្រ ពីរង្វង់ទុរេននិងចូលទៅក្នុងភូមិប្រហែល ២គីឡូម៉ែត្រ។
ចំពោះទីតាំងមួយនេះយើង អាចដើរលំហែរតាមព្រៃកោងកាង គយគន់ទេសភាពភ្នំ និងសមុទ្រព្រមទាំងអាចបោះតង់បាន ឬ អាចស្នាក់នៅបន្ទប់ដែលសហគមន៍ បានរៀបចំអោយបាន។
អ្នកទេសចរណ៍អាចទទួលយកបទពិសោធន៌ថ្មីៗ ដោយការចុះផ្ទាល់ជាមួយ បងប្អូនអ្នកនេសាទ រឺក៏សម្រាប់ស្វែងយល់ពី ការចុះទូកដើម្បីនេសាទ ៕