**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

ទោះជាយ៉ាងណាក៏មិនរាងចាលដែរដូចមានព្រាយកាន់អីចឹង​ ដូច្នេះទើបកើតរឿងបែបនេះមិនចេះចប់សោះនៅមូលដ្ឋាន

ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី អនុវត្តជាប់ជាប្រចាំនូវយោបលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង​ការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌលោកវរសេ​នីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌ​ល បានដឹកនាំកម្លាំងជំ នា ញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្ប ត្តិ យ៉ាងសកម្មក្នុងមូលដ្ឋានចំនួន០២នាក់ នាំមកកាន់អធិការដ្ឋាននគរ​បាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ដោយក្នុងនោះដកហូតបាន៖
១-ម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរ៉ុស គុណភាពចាស់ចំនួន០១គ្រឿង
២-រទេះអូសចំនួន ០១
៣-ដែកកងបួនជ្រុងចំនួន ៨៩ គីឡូ
៤-កន្ត្រៃកាត់ដែកចំនួន ០១

រីឯជនសង័្សយនោះគឺឈ្មោះយ៉ុម សុធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងនិងឈ្មោះ ឆប ឆេត ភេ​ទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករត​នមណ្ឌល ខេត្តបាត់ដំបង ។

ចំពោះមូលហេតុដែលឈានទៅដល់ការឃាត់ខ្លួននេះ​គឺកាលពីថ្ងៃទី ១៦ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង១០នាទី ស្ថិតនៅចំណុចក្រុមទី០៦ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់​ដំ​បង មានករណីលួចយកទ្រព្យសម្បត្តិរបស់ជនរង​គ្រោះឈ្មោះ ស៊ឹម សំណាងភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំអូរចាក្រុងបាត់ដំបងខេត្តបា​ត់ដំបងដែលគាត់មានឃ្លាំងទុកសម្ភារះស្ថិតក្នុងមូលដ្ឋានខាងលើ ហើយសម្ភារះបាត់បង់នោះរួមមាន៖
-ដែកកងបួនជ្រុង ចំនួន២០០គីឡូ
-ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង
-ខ្សែរភ្លើង ចំនួន២០ម៉ែត្រ
-កង់រឺម៉ក ចំនួន០១
ដែលករណីបាត់បង់នេះ បានបង្កដោយជនសង័្សយ​មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយក​ទៅបាត់ ហើយរូបគាត់បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ឱ្យជួយស្រាវជ្រាវដើម្បីស្វែងរកជនសង័្សយ និងសម្ភារះរបស់គាត់មកវិញផង។

ផ្តើមពីបញ្ហានេះ លោកអធិការបានដឹកនាំធ្វើការ​ស្រាវជ្រាវ ជាមួយលោកអធិការរងទទួលជំនាញនិង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសដែលកើតករណីនេះរហូតដល់ថ្ងៃខែឆ្នាំខាងលើសមត្ថ កិច្ច បានដាក់ការសង័្សយទៅលើបុរសចំនួន០២នាក់ ដែលជាមុខ​សញ្ញា​ចាស់ ធ្លាប់ធ្វើសកម្មភាពបែបនេះ ហើយធ្លាប់ត្រូវបានសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមក និងជាមុខ​សញ្ញាទើបចេញពីពន្ធនាគារផង។

ដូចគ្រូទាយមិនខុសមែន នៅពេលដាក់ការសង័្សយ​ហើយ និងបាននាំខ្លួនអ្នកទាំងពីរមកធ្វើការសាកសួរ ហេីយ​លទ្ធ​ផលបាន បង្ហាញយ៉ាងស្តែងៗថា ក្រោយចេញពីពន្ធនាគារមកវិញ ដូចព្រាយកាន់អីចឹង មិនកែប្រែអ្វីទេ គឺលួចខ្លាំងជាងមុនទៅទៀត គេបានសារភាពថា ក្នុងអំឡុងពេលក្រោយចូលឆ្នាំខ្មែរ ខែមេសា មកដល់ ខែ សីហា មិនទាន់ដាច់ខែផងបានធ្វើសកម្មភាពលួច​ទ្រព្យ សម្បត្តិអ្នកភូមិចំនួន ០៥លើក ឯ​ណោះ ដែលការលួចនេះគឺ មិនមានសមត្ថ កិច្ចស្វែង​រកគេឃើញនោះទេ ទើបតែពេលនេះ ក្នុងពេលដែលគេលួចទ្រព្យសម្បត្តិនៅក្នុងឃ្លាំងមួយកន្លែង ដោយ មានកន្រ្តៃកាត់ដែកធុនធំជាជំនួយផង កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រក​ឃើញនិងបង្រ្កាបបាន ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនគេទាំងពីរនាក់មកកាន់ផែនជំនាញ ដើម្បី អនុវត្តបន្តតាមនីតិវិធី ច្បាប់ ឱ្យពួកគេទៅជួបមណ្ឌលកែប្រែ សារជាថ្មីម្តងទៀត ក្រែងបានថមថយឥទ្ធិពលនៃព្រាយកំណាចកាន់ មិនព្រមរាងចាលនោះឱ្យអស់ពីរាងកាយ៕

អត្ថបទដែលជាប់ទាក់ទង