**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គាំទ្រសកម្មភាពអភិរក្សសត្វដំរីរបស់សមាគមអៃរាវត្តា

ភ្នំពេញ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៥ នៃសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation)នៅសណ្ឋាគារសាន់ អែន មូន រីវើសាយ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងវិស័យឯកជនមួយចំនួនផងដែរ។

បន្ទាប់ពីមតិស្វាគមន៍របស់លោកស្រី ចិន្តា ក្លាខៃ ប្រធានសមាគមអភិរក្សដំរីអៃរាវត្តារួចមក ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងសន្ទរកថាបើកកម្មវិធី ដោយលោកបានថ្លែងអំណរគុណចំពោះសមាគមអភិរក្សដំរីអៃរាវត្តាដែលបានពុះពារការលំបាកក្នុងថែរក្សាសត្វដំរី គឺជាចំណែកមួយនៃការថែរក្សាវប្បធម៍ជាតិខ្មែរ ព្រោះថានៅប្រទេសកម្ពុជាសត្វដំរីបានផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្ត ជាមូយទឹកដី និងប្រជាជនខ្មែរ តាំងតែពីដើមយូរអង្វែងតរៀងមក។ ហេតុនេះការចូលរួមចំណែកថែរក្សាការពារ ការអភិរក្សសត្វដំរី ជាតួនាទីរបស់យើងទាំងអស់គ្នាដែលចង់ឃើញភាពគង់វង្សនៃសត្វដំរី។ ឯកឧត្ដមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការថែរក្សាសត្វដំរី គឺដូចជាការថែរក្សា អភិរក្សវប្បធម៍ដែលជាតម្លៃរួមរបស់យើងទាំងអស់។ យើងអាចការពារ និងអភិរក្សសត្វដំរីបានដោយសារប្រទេសយើងមានសុខសន្តិភាព ក៏ដូចជានៅថ្ងៃនេះយើងអាចរៀបចំកម្មវិធីនេះបាន ដោយសារតែគុណតម្លៃនៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ក្រោមមគ្គុទេសក៍ភាពដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមគ្គុទេសក៍ភាពនេះត្រូវបានបន្តវេនដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំពោរពេញដោយកិត្តិយសឧឡារិកបំផុតរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះតទៅ។

នាពេលបច្ចុប្បន្ន នៅប្រទេសកម្ពុជាយើងមានដំរីអាស៊ីរស់នៅប្រមាណចន្លោះត្រឹមតែពី៤០០ ទៅ៦០០ក្បាលតែប៉ុណ្ណោះ។ ដំរីទាំងនោះ ភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាប ខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបខាងកើត ដែលជាតំបន់ជីវៈចម្រុះ ប្រព័ន្ធអេកូទ្បូស៊ី ដ៏សម្បូរបែប និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃដទៃទៀត។

សូមបញ្ជាក់ថា សមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation) មានទីតាំងស្ថិតនៅខេត្តរតនគិរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង