យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានធ្លាក់ចូលស្ថានីយ៍រថភ្លើងរុស្ស៊ី បណ្តាលឲ្យមនុស្ស៥នាក់រងរបួស
រុស្សុី÷យោងតាមអភិបាលតំបន់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងដំបូលស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស និងបណ្តាលឱ្យខូចខាតអគារនេះបើយោងតាមអភិបាលតំបន់។តំបន់ Kursk របស់រុស្ស៊ី មានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ហើយបានឃើញការវាយប្រហាររបស់អ៊ុយក្រែនជាក់ស្តែងពីមុនមក។
វេទិកាស្ថានីយ៍មួយត្រូវបានបិទជាបណ្តោះអាសន្ន។ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរនៅតែអាចឡើងជិះ និងចាកចេញពីរថភ្លើងនៅលើវេទិកាពីរផ្សេងទៀតនៅក្នុងស្ថានីយ៍នេះ អភិបាល Roman Starovoyt បាននិយាយនៅក្នុងការអាប់ដេតនៅលើ Telegram ។លោកបានបន្ថែមថា ដំបូល និងផ្នែកខាងមុខក៏រងការខូចខាតដែរ ហើយមានការខូចខាតបន្ទប់រង់ចាំ និងផ្លូវរូងក្រោមដីសម្រាប់អ្នកថ្មើរជើង។លោកបានបន្តថា មនុស្ស៥នាក់បានរងរបួសស្រាល ដោយលោកបានបន្ថែមថា៖ «នៅពេលមានការផ្ទុះមានអ្នកដំណើរចំនួន ៥០ នាក់នៅក្នុងអគារនោះ ពួកគេត្រូវបានជម្លៀសចេញជាបន្ទាន់។ក្នុងចំណោមជនរងគ្រោះ៥នាក់ដែលរងរបួស២គ្រាប់មិនព្រមផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដ មាន៣នាក់ត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យតំបន់ Kursk ហើយបានត្រឡប់មកផ្ទះវិញហើយ » ។
កាលពីដើមខែនេះ រុស្ស៊ីបានអោយដឹងថា គ្រាប់ផ្លោងដែលបាញ់ដោយអ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងភូមិ Volfino ក្នុងតំបន់ Kursk ភាគខាងជើង ដោយបានធ្វើឱ្យមនុស្សបីនាក់រងរបួស នេះបើយោងតាមលោក Roman Starovoyt អភិបាលតំបន់។ការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលត្រូវបានរាយការណ៍ដោយកងកម្លាំងអ៊ុយក្រែនបានកើតឡើងជាមួយនឹងការកើនឡើងនូវប្រេកង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលវាកំពុងបង្កើនការវាយលុករបស់ខ្លួនក្នុងគោលបំណងដណ្តើមយកទឹកដីដែលរឹបអូសដោយរុស្ស៊ី។
ទីក្រុង Kyiv កម្រទទួលបានកិត្តិយសដោយផ្ទាល់សម្រាប់ការវាយប្រហារបែបនេះ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងវិលត្រលប់មកទឹកដីរុស្ស៊ីវិញបន្តិចម្តងៗ។ទន្ទឹមនឹងនេះ រុស្ស៊ីបន្តទម្លាក់គ្រាប់បែកអ៊ុយក្រែនជាប្រចាំ។កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារលើទីលានកណ្តាលក្នុងទីក្រុង Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ៧ នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស។
ប្រភពព័ត៌មាន: CNN NEWS
ប្រែសម្រួលដោយ: Yen Sovannara