ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់ក្រុមការងារ នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់ ទៅប្រគល់ជូនសាលាខេត្តកែប និងខេត្តកំពត
ភ្នំពេញ៖ ដោយមានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចាត់ក្រុមការងារនាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មូយចំនួនទៀត ទៅប្រគល់ជូន សាលាខេត្តកែប និងខេត្តកំពត សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ។
តាងនាមប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលនៃសាលាខេត្តទាំងពីរ បានធ្វើការគោរពថ្លែងអំណរគុណ យ៉ាងអនេកចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ដែលជានិច្ចកាលតែងគិតគូរអំពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ ។ ទឹកចិត្តសប្បុរសធម៌របស់លោកទាំងពីរ នឹងដក់ជាប់ក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ។