**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ត្រឹមជាង២០ថ្ងៃប៉ុណ្ណោះ ទឹកប្រាក់សរុបប្រមាណជាង ២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស.

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ទឹកប្រាក់សរុបប្រមាណជាង ២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស. ដែលក្នុងនោះ ស្រ្តីពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ២ ៧៥០នាក់, ពិនិត្យសុខភាពក្រោយសម្រាលចំនួន ១ ១០០នាក់, កុមារអាយុក្រោម២ឆ្នាំ ដែលបានទទួលវ៉ាក់សាំងចំនួន ៧៥៤នាក់, និងស្រ្តីបានសម្រាលកូនរួចចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុប ៣ ២៤១នាក់ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ឱ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ ពាន់ ៨២៦លាន ៧២ម៉ឺនរៀល ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់។ ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលខាងលើ បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិកផ្នែកថែទាំសុខភាពជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានចំណាយថវិកាសរុបប្រមាណជាង ៨៣ពាន់ ៨១៧លានរៀល ស្មើនឹង ៤៦ ៩៩១ ករណី​។

តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង