**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យយកចិត្តទុកដាក់ថែរក្សាទឹកដែលមាននៅក្នុងស្រែឱ្យបានល្អ

ភ្នំពេញ៖ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យយកចិត្តទុកដាក់ថែរក្សាទឹកដែលមាននៅក្នុងស្រែឱ្យបានល្អ ខណៈដែលនៅខែកញ្ញាខាងមុខនឹងមានការឡើងកម្ដៅខ្លាំង។ នេះប់យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍ថា ទាក់ទងទៅនឹងស្ថានភាពអាកាសធាតុ ចាប់តាំងពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣ ពិនិត្យឃើញថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសគឺរបាយទឹកភ្លៀងបានធ្លាក់ចុះទាប លើកលែងតែតំបន់ជួរភ្នំក្រវាញនៅក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបងមួយផ្នែក គឺនៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើនបង្គួរ។

ក្រៅពីនោះ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្ទើរតែពុំមានភ្លៀងធ្លាក់ទេ ដូច្នេះពិនិត្យឃើញថា ក្នុងសប្ដាហ៍កន្លងទៅ មានជំនន់ស្ទឹងព្រែកត្នោត ក៏ដូចជាជំនន់ស្ទឹងសង្កែរបស់ខេត្តបាត់ដំបង ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ដោយសារការធ្លាក់ភ្លៀងច្រើនជោគជាំ នៅតំបន់ជួរភ្នំដែលជាផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងទាំងពីរនេះ ។ ឯតំបន់ផ្សេងៗទៀតគឺក្នុងរយៈពេលពីរសប្ដាហ៍ ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ស្ទើរតែពុំមានភ្លៀងធ្លាក់ទេ ហើយរហូតចាប់ពីថ្ងៃទី១៥ ឃើញថា របាយទឹកភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយ រាំងវិញ ហើយស្ថានភាពបែបនេះ អាចមានបន្តរហូតដល់អំឡុងចុងខែសីហា ។

ឯកឧត្តម បានបន្តទៀតថា បើទោះបីជា យោងតាមការព្យាករណ៍ឃើញថារបាយណ៍ទឹកភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្នុងសប្ដាហ៍នេះ ក៏ដូចជាសប្ដាហ៍ក្រោយក្ដី ក្រសួង ក៏នៅតែអំពាវនាវដល់កសិកររក្សាទឹកទុក ដោយសារមួយរយៈចុងក្រោយនេះ ទាំងកម្ពុជានិងបណ្តាប្រទេសដទៃទៀត ទទួលរងនៅឥទ្ធិពលពីបាតុភូត អែលនីញ៉ូ ដែលបាតុភូតនេះបានធ្វើឱ្យរបាយទឹកភ្លៀងមានភាពរអាក់រអួលខុសពីប្រក្រតី ។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងក៏ដូចជាមន្ទីរធនធានទឹកនិងឧតុនិយមនៃបណ្ដាខេត្ត ដែលមានផ្ទៃដីប្រឈមនោះកំពុងធ្វើការអន្តរាគមន៍ឱ្យមានប្រភពទឹកគ្រប់គ្រាន់ ហើយទោះបីជាកន្លែងខ្លះនៅឆ្ងាយពីប្រភពទឹក ក៏ក្រុមការងារត្រូវបញ្ជូនទឹកក្នុងរង្វង់ប្រមាណពី៥០ទៅ៦០គីឡូម៉ែត្រ ដើម្បីជួយដល់ប្រជាកសិករក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សានេះ ៕

អត្ថបទដែលជាប់ទាក់ទង