ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងតំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ យាងនិងអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងតំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ បានយាងនិងអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅ មុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។