**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម

ប្រជាពលរដ្ឋក្រីក្រចំនួន ៩០គ្រួសារដែលរស់នៅលើតំបន់ទំនប់៩៤ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន៥២គ្រួសារ និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ចំនួន៣៨គ្រួសារ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធានកាកបាទ​ក្រហម​កម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បានបន្ដថា ដោយ​មើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្ត យើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្នើសុំមកសាខាកាកបាទក្រហម​ខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ និងប្រជា​ពលរដ្ឋក្រីក្រនាឱកាសនេះ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗ ដែលពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះ ទឹកទន្លេ ទឹកស្ទឹងកំពុងឡើងខ្លាំង ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកជាដើម។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យគឺ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះក្នុងគោលបំណងបញ្ចៀសឱ្យបានរាល់ជំងឺផ្សេងៗកុំឱ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា អំណោយដែលចែកប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ទាំង៩០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ម៉ាស់១ដុំ និងថវិកា ក្នុង១គ្រួសារចំនួន ១០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង