**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការសាងសង់សំណង់អាណាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយ

ភ្នំពេញ៖​ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការសាងសង់សំណង់អាណាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយឡើយ។

ការណែនាំនេះបានធ្វើឡើង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅកិច្ចប្រជុំពិភាក្សាការងារស្ដីអំពីវឌ្ឍនភាពការងារ និងផ្ដល់កិច្ចសហការក្នុងការជួយពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងជីកស្ដារប្រឡាយកំពង់សីម៉ា ក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងចៅសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះប្រជាពលរដ្ឋណាដែលគាត់បានសាងសង់សំណង់លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ដើម្បីពន្លឿនដល់ការស្ដារប្រឡាយកំពង់ស៊ីមាឱ្យភាពមានភាពរលូន ។

ឯកឧត្តមអភិបាលខេត្តបន្តទៀតថា អាជ្ញាធរមូលដ្ឋានទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការសាងសង់សំណង់អាណាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយដែលរំលោភលើដីចំណីផ្លូវ ឬរំលោភលើដីចំណីប្រឡាយណាមួយឡើយ បើសិនឃើញមានការសាងសង់ណាមួយត្រូវធ្វើការដោះស្រាយរុះរើ ឬបញ្ឈប់ភ្លាមៗជាបន្ទាន់ មិនត្រូវបណ្ដែតបណ្ដោយឱ្យទុកយូរទេ បើមិនដូច្នេះទេ នឹងបង្កឱ្យមានការរំលោភលើដីចំណីផ្លូវ ចំណីប្រឡាយ និងសំណង់អាណាធិបតេយ្យកាន់តែច្រើនឡើងៗ ពិបាកក្នុងការដោះស្រាយ និងត្រូវធ្វើការដោះស្រាយ ឬរុះរើឱ្យមានភាពស្មើភាពគ្នា មិនត្រូវមានការលំអៀងណាមួយឡើយ។

ក្រុងបាត់ដំបងបានទទួលគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើគម្រោងស្ដារប្រឡាយមេកំពង់សីមា ប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកលិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង ដែលប្រឡាយមេ១ខ្សែនេះឆ្លងកាត់សង្កាត់ចំនួន៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ ។

ក្នុងដំណាក់កាលនៃការអនុវត្តគម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ ក៏កំពុងជួបប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំណង់របស់ប្រជាពលរដ្ឋដែលកំពុងរំលោភលើដីចំណី ពិសេសដីចំណីប្រឡាយដោយប្រជាពលរដ្ឋមួយចំនួនបានធ្វើសំណង់ផ្ទះពីលើប្រឡាយ និងមួយចំនួនចាក់ដីបំពេញបិទប្រឡាយតែម្ដង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និងសំណូមពរឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬដាក់លូទៅតាមទំហំ និងលំហូរ តាមបច្ចេកទេសរបស់ក្រុមការងារ៕

អត្ថបទដែលជាប់ទាក់ទង