ដឹងការពិតហេីយរឿងកាប់បំផ្លាញម៉ូតូផ្អេីលមនុស្សទាំងកណ្តាលអាធ្រាត្រនៅក្រុងបាត់ដំបង គឺផ្តេីមចេញពីរឿងចង្អុលដៃកណ្តាល
ភ្នំពេញ៖ នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣ដោ យអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន ០៥នាក់។
ជនសង្ស័យទាំង៥ នាក់មានឈ្មោះ ៖
១-ឈ្មោះរិទ្ធ ដារ៉ា ភេទប្រុស អា យុ-–ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះលី រ៉ូហ្សា ភេទប្រុស អា យុ២០ឆ្នាំ រស់នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះគង់ សំណាងភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង ។
៤-ឈ្មោះគិន ទិត្យ ភេទប្រុសអា យុ —ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះទុយ សុខវីរ៉ា ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង ។
សំភារៈដកហូតរួមមាន៖កាំ-បិ-ត-ខ្វែ-វចំនួន ០២ដេីម ។នាំមកកាន់អធិការដ្ឋាននគរបាលក្រុងដេីម្បីធ្វេីការសាកសួរ ស្រាវជ្រាវ។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ជឿន ប៊ុនហេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ប្តឹងថាមានករណីធ្វើឱ្យខូចខាតដោយចេតនា (កា-ប់-ម៉ូ-តូ) កេីត ឡើងពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០ ២៣ វេលាម៉ោង០២និង០០នាទីឈា នចូលថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ដំបង បបណ្រាលឱ្យខូចខាតសំភារះ មានម៉ូតូចំនួន ០៤គ្រឿង ដែលករណីនេះបង្កដោយក្រុមក្មេងមួយក្រុម ដែលមិនបានស្គាល់អត្តសញ្ញាណឱ្យពិតប្រាកដ ។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចនគរបាលក្រុងបានធ្វេីការស៊េីបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ខាងលេី ហេី យនៅពេលធ្វេីការសាកសួរ រួចមក ក្រុមនេះបានសារភាពថាពួកគេពិតជាបានធ្វេីសកម្មភាពកា-ប់-ទៅលេី-ម៉ូ-តូរបស់ជនរងគ្រោះពិត ប្រាកដមែន មូលហេតុគឺដោយសាក្រុម ជនជនរងគ្រោះខាងលបានលេីក ដៃកណ្ដាលដាក់ក្រុមជន នៅមុនពេលកេីតហេតុ ទេីបបង្កបណ្ដាយឱ្យក្រុមខ្លួនផ្ទុះនូវកំហឹងរួច បានទៅយក កាំ-បិ-ត-ខ្វែ-វមកតាមកា-ប់- ម៉ូ-តូក្រុមជនរងគ្រោះតែម្តងដេីម្បីរម្ងាប់កំ-ហឹងដែលកំពុងក្តៅនាកណ្តាលរាត្រី ។
ទោះជាយ៉ាងណានៅពេលនេះក្រុមក្មេងបង្កអនាធិបតេយ្យទាំង០៥នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមរយះផែនជំនាញនៅពេលបន្ទាប់នេះហេីយ៕