សម្ដេចតេជោ៖ ដោយសារអាត្រាការបោះឆ្នោតកើនឡើងជាង ៨០% ទើបខ្ញុំសម្រេចចិត្តចាកចេញ និងផ្ទេរឲ្យអ្នកបន្តវេន គឺឯកឧត្តម ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីថា «ដោយសារអាត្រាកើនឡើងចំនួននៃការបោះឆ្នោត ជាង ៨០% ល្ងាចថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាថ្ងៃដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ ហើយសមល្មមដល់ពេលវេលាដែលខ្ញុំត្រូវចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត»។