សម្តេចតេជោ ប្រកាសបន្តពង្រឹងមេធាវីស្ម័គ្រចិត្តរបស់សម្តេច ការពារក្តីជូនជនក្រីក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តពង្រឹងមេធាវីស្ម័គ្រចិត្តរបស់សម្តេច ដើម្បីការពារក្តីជូនជនក្រីក្រ ដែលមានឯកឧត្ដម គី តិច ជាប្រធានដដែល។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំនឹងបន្តពង្រឹង រៀបចំក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្ញុំ ដើម្បីការពារក្តីជូនអ្នកក្រីក្រតទៅទៀត។ ឥលូវ ឯកឧត្តម គី តិច មេធាវីរបស់ខ្ញុំ និងជាប្រធានមេធាវីរបស់ខ្ញុំ មិនបំពេញតួនាទីជាមេធាវីទៀតទេ ព្រោះមានវិសមភាព ប៉ុន្តែគាត់នឹងបន្តដឹកនាំក្រុមមេធាវីបន្តទៀត»៕