ឯកឧត្ដម សក់ សេដ្ឋា គោរពអបអរសាទរ សម្ដេច ស ខេង សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានផ្ញើសារចូលរួមសម្តែងនូវអំណរសាទរជូនចំពោះ សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្ដេច ស ខេង សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។