**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ

ឯកឧត្តម​ សួន​ រស្មី​ អគ្គាធិការ​ និងថ្នាក់ដឹកនាំ ​នៃអគ្គាធិការដ្ឋាន​ក្រសួងមុខងារសាធារណៈ សូមគាំទ្រ​ទាំងស្រុង​នូវប្រសាសន៍​ដ៏ថ្លៃថ្លាបំផុត​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​

ភ្នំពេញ៖ ឯកឧត្តម​ សួន​ រស្មី​ អគ្គាធិការ​ និងថ្នាក់ដឹកនាំ​ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃអគ្គាធិការដ្ឋាន​ក្រសួងមុខងារសាធារណៈ​ សូមគាំទ្រ​ទាំងស្រុង​នូវប្រសាសន៍​ដ៏ថ្លៃថ្លាបំផុត​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ​ បានលេីកឡេីងថា​
“ជាមហាកិត្តិយស និងជាមោទកភាពដ៏ធំធេង ដែលរូបខ្ញុំត្រូវបានផ្តល់ឱកាស និងសេចក្តីទុកចិត្ត ទទួលបានភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ នាសម័យប្រជុំពេញអង្គនៃរដ្ឋសភានីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ លើសពីកិត្តិយស តួនាទីនេះគឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការ​បំពេញ​ភារកិច្ចជាច្រើនបន្ថែមទៀត​ជូនប្រទេសជាតិ និងប្រជាជន ជាពិសេស ក្នុងវិស័យមុខងារសាធារណៈ។

ក្នុងឱកាសនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់បំផុត និងអំណរព្រះរាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សូមថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបខ្ញុំដើម្បីទទួលតួនាទី និងភារកិច្ចដឹកនាំក្រសួងមុខងារ​សាធារណៈ ស្របពេលជាមួយនឹងការវិវឌ្ឍរបស់សង្គម ដែលជានិយាម​ ឆ្ពោះទៅកាន់តម្រូវការក្នុងការកែទម្រង់ជាចាំបាច់ និងជាបន្តបន្ទាប់។

ដ្បិតថានេះជាការទទួលតួនាទី ឬជាមុខតំណែងថ្មី តែខ្ញុំមានជំនឿទុកចិត្តខ្ពស់​ចំពោះមន្ត្រីរាជការទាំងអស់ដែលបាន និងកំពុងបំពេញការងារនៅក្រសួងមុខងារសាធារណៈតាំងតែពីការកកើត រហូតមកដល់ពេលបច្ចុប្បន្ន។ កិច្ចការឆ្ពោះទៅអនាគតរបស់យើង គឺជាការបន្តបេសកកម្ម​របស់​ថ្នាក់ដឹកនាំមុនៗ ដែលយើងខ្ញុំ និងក្រុមការងារទាំងអស់គ្នាគិតថា​ កិច្ចការដែលលោកបានឆ្លងកាត់ មិនសាមញ្ញ ​និងងាយស្រួលនោះឡើយ។ ជាងនេះទៅទៀតនោះ​ កិច្ចការដែលយើងធ្វើបន្ត គឺជាការអនុវត្តតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ខ្ញុំ និងក្រុមការងារ នៃក្រសួងមុខងារសាធារណៈទាំងអស់ សូមប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​សហការគ្នាបំពេញ​​ភារកិច្ចទាំងអស់នោះ ដើម្បីឧត្តមប្រយោជន៍នៃសង្គមជាតិ និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង