លោក ញ៉ាញ់ ជាបហ៊ង សូមគោរពអបអរសាទរ ឯកឧត្តម ថោ ជេដ្ឋា ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានផ្ញើសារចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ថោ ជេដ្ឋា ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះឯកឧត្តម ថោ ជេដ្ឋា ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕