វិទ្យាស្ថានជាតិសង្គមកិច្ច ជួបពិភាក្សាជាមួយនាយកប្រតិបត្តិអង្គការ EXCEED ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានលើមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណប
ភ្នំពេញ៖ វិទ្យាស្ថានជាតិសង្គមកិច្ច ដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃវិទ្យាស្ថានជាតិសង្គមកិច្ច នារសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយ នាយកប្រតិបត្តិអង្គការ EXCEED ដឹកនាំដោយលោក CARSON HARTE ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានលើមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណប ៕