រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៏អាស៊ី(ABD)
ភ្នំពេញ៖ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ABD) គឺលោកស្រី Fiona Connell ប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃសាលាជម្រៈក្តីពាណិជ្ជកម្ម និងបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។
កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ABD) ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធហ្ម្សូម ប្រមាណជាង ៤០នាក់ ៕