ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា នឹងទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី នឹងទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទទួលបន្ទុកអនុវត្ត ការងារផ្សេងទៀតតាមការ ប្រគល់របស់នាយករដ្ឋមន្ត្រី ។
សូមរំលឹកថា ឯកឧត្ដម សក់ សេដ្ឋា មានតួនាទីភារកិច្ចជា អតីតរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ៕