**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សមត្ថកិច្ច កំពុងតាមចាប់អ្នកផ្ដល់កាំភ្លើង ឲ្យក្រុមឧក្រិដ្ឋជនចូលប្លន់រំដោះ អ្នកទោសគ្រឿងញៀន នៅសៀមរាប

ភ្នំពេញ៖ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញាអ្នកផ្ដល់កាំភ្លើង ដល់ក្រុមជនសង្ស័យរំដោះទណ្ឌិតមេក្លោងគ្រឿង​ញៀ​ន នៅខេត្តសៀមរាប ខណៈកម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈអ្នកទោ​ស​ដែលរត់គេចនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌​មាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ថា មកដល់ថ្ងៃនេះ កិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយ ដែលហៅថា ធ្វើសកម្មភាពរំដោះ ឬប្លន់ទណ្ឌិតនៅខេត្តសៀមរាបនោះ ត្រូវចាប់ខ្លួនបានមកវិញហើយ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ថា មកដល់ពេលនេះ ទណ្ឌិតឈ្មោះ ជិន ស៊ិនហាន នេះ គឺសមត្ថកិច្ចចាប់បានហើយ បន្ទាប់ពីត្រូវបានក្រុមជនសង្ស័យបិទមុខ៦នាក់ ជួយរំដោះឱ្យគេចខ្លួន នៅគ្លីនិកពេទ្យធ្មេញមួយកន្លែង នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានចំនួន១១នាក់ ក្នុងនោះមានមួយចំនួនជាជនជាតិខ្មែរសញ្ជាតិអាម៉េរិក និងមានជនជាតិចិនសញ្ជាតិអាម៉េរិកម្នាក់ផងដែរ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍បញ្ជាក់ថា «សមត្ថកិច្ចកម្ពុជា បានទាក់ទងទៅកាន់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជារួចហើយ ដើម្បីទទួលព័ត៌មានបន្ថែមទៀតពីក្រុមជនសង្ស័​យទាំងនោះ។ យើងបានសាកសួរ ហើយឥឡូវយើងបានទាក់ទងជាមួយស្ថានទូតអាម៉េរិក ខាងកុងស៊ុល គេមកជួបសម្ភាសន៍ពួកហ្នឹងហើយ នៅខាង DA ភ្នាក់ងារប្រឆាំងគ្រឿងញៀនអាម៉េរិកហ្នឹង យើងក៏បានជូនព័ត៌មាន ហើយក៏ជួយយើងដែរ ឥឡូវយើងកំពុងបញ្ជូនឈ្មោះទាំងអស់នេះ និងប៉ាស្ព័រ ដើម្បីឱ្យពិនិត្យមើលថា តើនៅអាម៉េរិកវាមានសកម្មភាព បទល្មើសអីខ្លះអាហ្នឹងទាល់តែសួរខាងគេ យើងបានបញ្ជូនទៅហើយ»។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ លើកឡើងថា កាំភ្លើងដែលក្រុមជនសង្ស័យប្រើប្រាស់ ក្នុងសកម្មភាពរំដោះទណ្ឌិតមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាបនោះ មិនមែនយកមកពីអាម៉េរិកនោះទេ គឺមានអ្នករៀបចំនៅក្នុងប្រទេសកម្ពុជា ហើយសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍បន្ថែមថា «ចំពោះកាំភ្លើងនេះ វាអត់មានយកមកពីអាម៉េរិកមកទេ កាំភ្លើងហ្នឹងគឺថា មានអ្នករៀបចំនៅនេះ ហើយមិញនេះ យើងទើបតែរកឃើញថែមទៀត តើកាំភ្លើងទិញពីខាងណា យើងដឹងហើយឥឡូវនេះ កំពុងតាមចាប់ម្ចាស់កាំភ្លើង» ៕

អត្ថបទដែលជាប់ទាក់ទង