ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងមន្ត្រីក្រោមឱវាទ គោរពជូនពរឯកឧត្តម សាយ សំអាល់ ក្នុងឱកាសឡើងកាន់តំណែង ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី សម្រាប់នីតិកាលទី៧
ព្រះសីហនុ ៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងលោក លោកស្រីអនុប្រធានមន្ទីរ មន្ត្រីក្រោមឱវាទទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា សូមគោរពជូនចំពោះ ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសឡើងកាន់តំណែងជាផ្លូវការជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧។
ក្នុងឱកាសដ៏ឧត្ដុងឧត្ដមប្រសើរថ្លៃថ្លានេះ ខ្ញុំបាទចេង ស្រុង និងមន្ត្រីក្រោមឱវាទ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រប់គ្រងថែរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕