ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្លាយជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្រៅពីជួយនាយករដ្ឋមន្ត្រីលើវិស័យរៀបចំដែនដី
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ។
សូមរំលឹកថា ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ធ្លាប់មានតួនាទីជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ៕