ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងជួយនាយករដ្ឋមន្ត្រីលើវិស័យការពារជាតិ និងដឹកនាំកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើវិស័យការពារជាតិ, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ។
សូមរំលឹកថា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជាអតីតអភិបាលខេត្តសៀមរាប ៕