ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នឹងជួយនាយករដ្ឋមន្ត្រីលើវិស័យយុត្តិធម៌ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើវិស័យយុត្តិធម៌ និងការងារជាមួយអង្គការតុលាការ និងអង្គការអយ្យការ, ការកែទមរង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ, ជួយនាយករដ្ឋមន្ត្រីលើការដឹកនាំសម្របសម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, ជួយនាយករដ្ឋមន្ត្រីលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ៕