ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា នឹងជួយនាយករដ្ឋមន្ត្រីលើវិស័យការបរទេស និងកិចការងារសំខាន់ៗជាច្រើនទៀត
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេស, ករសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ៕