ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត នឹងទទួលបន្ទុកប្រចាំការសម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី នឹងទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុងការងារតាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការ ដែលនៅសេសសល់របស់តុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម, ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រី ក្នុង ការងារទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងការរៀបចំចម្លើយតបនឹងសំណួររបស់ សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ, ដោះស្រាយ ការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុក អនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។