ទេសរដ្ឋមន្ត្រី ពេជ សោភ័ន នឹងទទួលបន្ទុកលើការពង្រឹងការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី នឹងទទួលបន្ទុកលើការពង្រឹងការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលបន្ទុកអនុវត្ត ការងារផ្សេងទៀតតាមការ ប្រគល់របស់នាយករដ្ឋមន្ត្រី ។