ទេសរដ្ឋមន្ត្រី កែវ រ៉េមី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការសម្របសម្រួលដឹកនាំកិច្ចការសិទ្ធិមនុស្សរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការសម្របសម្រួលដឹកនាំកិច្ចការសិទ្ធិមនុស្សរបស់កម្ពុជា និងទទួលបន្ទុកជាប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងទទួលបន្ទុកអនុវត្ត ការងារផ្សេងទៀតតាមការ ប្រគល់របស់នាយករដ្ឋមន្ត្រី ។