ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម សួន សុម៉ាលីន ជាអភិបាលខេត្តព្រៃវែង
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្ដម សួន សុម៉ាលីន ជាអភិបាលខេត្តព្រៃវែង។
សូមបញ្ជាក់ថា ឯកឧត្ដម សួន សុម៉ាលីន ត្រូវបានតែងតាំងជំនួស ឯកឧត្ដម ជា សុមេធី ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។