ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្ដម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប។
សូមបញ្ជាក់ថា ការតែងតាំងឯកឧត្ដម ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប នៅពេលនេះ ជំនួសឯកឧត្ដម ទៀ សីហា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។