សម្តេច ស ខេង ថ្វាយសារថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ដែលព្រះអង្គបានចេញព្រះរាជក្រឹត្យតែងតាំងជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ថ្វាយសារថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងសម្តេច ជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ៕