**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

ឯកឧត្តម អ៊ូច ភា គោរពអបអរសាទរគោរពជូនចំពោះ សម្តេច ហេង សំរិន ត្រូវបានព្រះមហាក្សត្រ តែងតាំងជា ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្ញើសារគោរពអបអរសាទរគោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំង ជា ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា វិសេសវិសាល ដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំង ជា ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវនិងក្នុង នាមខ្លួនខ្ញុំបាទផ្ទាល់ សូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយឥតឧបមានិងសូមឧទ្ទិសបួងសួងដល់គុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសព្ទសាធុការពរជូន សម្តេចអគ្គមហាពញាចក្រី សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃនិងមានជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងនិង កោតសរសើរជាទីបំផុត ចំពោះការដឹកនាំប្រកបដោយទឹកចិត្តដ៏ថ្លៃថ្លានិងសកម្មភាពដ៏ឧត្តុង្គឧត្តម របស់ សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាល សម្តេច តែងតែខិតខំអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យដើម្បីចូលរួមពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរព សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសមត្ថភាពស្ថាប័ន ព្រមទាំងលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងកសាងសមិទ្ធផល សង្គមយ៉ាងច្រើនអនេក ដើម្បីបន្តអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យឥតឈប់ឈរ សំដៅបម្រើផល ប្រយោជន៍ ជូនប្រជាពលរដ្ឋទូទៅ និងទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំបាទ ផ្ទាល់ សូមគោរពសម្ដែងនូវភក្តីភាព កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម កិរាទេវី សូមជួយបីបាច់ថែរក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង