គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលពេញម៉ោងលើជំនាញឆុងកាហ្វេ និង សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញឆុងកាហ្វេ (Barista) សិក្ខាកាមចំនួន ៦០រូប និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) សិក្ខាកាមចំនួន ៣០រូប ដែលនឹងគ្រោងធ្វើការបណ្តុះបណ្តាលពេញម៉ោងរយៈពេល ៤ខែ ចាប់ពីខែកញ្ញា ដល់ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង។
សិក្ខាកាមទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
– ទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលអាស៊ាន និងគ្រូបង្គោលហូកា ដែលមានការទទួលស្គាល់
– ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីក្រសួងទេសចរណ៍
– ទទួលបានប្រាក់ឧបត្ថម្ភនូវចំនួន ២៤ម៉ឺនរៀលក្នុងមួយខែ សម្រាប់រយៈពេល ៤ខែ
– ឱកាសហ្វឹកហាត់ការងារ និងការងារសមរម្យ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍។
បេក្ខជន បេក្ខនារីទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ លើវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យផ្ទាល់មកកាន់៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អាសយដ្ឋាន៖ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឬទំនាក់ទំនងផ្ទាល់ជាមួយលោក នី រស្មី លេខទូរស័ព្ទ៖០៨៩ ៥៦៥ ២៧៥ (តេឡេក្រាម) ឬ ០៦៩ ៣៩៩ ៣១២៕