ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឡេង ប៉េងឡុង ជាអគ្គលេខាធិការរដ្ឋសភា នីតិកាលទី៧
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំងឯកឧត្ដម ឡេង ប៉េងឡុង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។