ឯកឧត្តម យស ណាស៊ី និងឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា តាមប្រព័ន្ធបញ្ជូនរូបភាព Video Conference
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា តាមប្រព័ន្ធបញ្ជូនរូបភាព Video Conference ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា មានរបៀបវារៈដូចខាងក្រោម៖
១-ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១»។
២-ការពិនិត្យ និងសម្រេចលើសេចក្ដីព្រាងច្បាប់ ស្ដីពីការកែសម្រួលឈ្មោះ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា ក្រសួងអធិការកិច្ច។
៣-ការពិនិត្យ និងសម្រេចលើសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើត រដ្ឋលេខាធិកាដ្ឋានកិច្ចការព្រំដែន។
៤-ការណែនាំរបស់ នាយករដ្ឋមន្រ្តី អំពីការរបៀបរបបការងារ និងកិច្ចដំណើការនៃគណៈរដ្ឋមន្រ្តី។
៥-បញ្ហាផ្សេងៗ ៕