រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី នឹងឆ្លៀតពេលបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ឆ្លៀតពេលចុងសប្តាហ៍ ឯកឧត្តម នឹងចំណាយពេលវេលា ដើម្បីធ្វើការបង្រៀនប្អូនៗ មន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។
ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕